#ក្រុងប៉ោយប៉ែតបិទមួយរយៈ ហើយបានបើកសារជាថ្មីឡើងវិញ នៅលើទឹកដីមូលដ្ឋានក្រុងប៉ោយប៉ែតចុះផ្សាយព្រឹកថ្ងៃទី៥ មិថុនា ២០២៥អតីត ktvអេផ្លាស់បានដាក់ឈ្មោះយីហោថ្មីហើយ បានបើកឡើងវិញហើយមានអ្នកសារព័តមានអនឡាញម្នាក់បានកាន់កញ្ចប់បើកលុយប្រចាំឲ្យអ្នកសារព័ត៌មានមួយចំនួននៅក្រុងប៉ោយប៉ែតដើម្បីបិទបាំងKtvខាងលើនេះ ដែលស្ថិតនៅក្នងភូមិក្បាលស្ពាន២ សង្កាក់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កន្លងទៅថ្មីៗនេះ នៅក្រុងប៉ោយប៉ែត មានការចុះបង្ក្រាបktvមួយកន្លែងដឹកនាំដោយ លោកឩត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានបង្ក្រាបចាប់បានមនុស្សប្រុសស្រីជាច្រើននាក់ដែលពពាក់ពពូនចូលktv ក្នុងនោះរួមមាននគរបាល៤នាក់នៅក្នុងktvនោះផងដែល រួមនិងបាមដកហូតគ្រឿងញៀនបានមួយចំនួននិងសំភារពាក់ព័ន្ឋគ្រឿងញៀនថែមទៀតផង ជនសង្ស័ុយនិងអ្នកពាក់ព័ន្ឋត្រូវបានបញ្ជូនខ្លួនទៅសាកសួនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបញ្ជូនខ្លួនបន្តទៅឯការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ខណពេលនោះktvមួយចំនួនបានផ្អើលបិទទ្វារជាបន្តបន្ទាប់ ស្រាប់តែស្ងាត់ៗktvអតីតអេផ្លាស់នោះត្រូវបានបើកទ្វារស្វាគម ឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចូលកំសាន្តសប្បាយៗនិងភ្លើតភ្លើនភ្លើងព័ណវ៉ៃឡើងៗក្រវីក្បាលដូចគោស្រាំងទិច ប្រភពបានប្រាប់សារព័ត៌មាន #ទស្សនៈមហាជន ថាktvអតីតៈយីហោអេផ្លាស់ខាងលើនេះ ជារបស់អធិការ នគរបាលរងក្រុងប៉ោយប៉ែតបានលួចបើកវិញហើយ ក្នុងនោះមានអ្នកសារព័ត៌មានម្នាក់នៅក្រុងប៉ោយប៉ែតជាអ្នកកាងនិងកាន់កញ្ចប់បើកលុយប្រចាំខែឲ្យអ្នកសារព័ត៌មានមួយចំនួនតូចនៅក្រុងប៉ោយប៉ែត។ហើយម្ចាស់ktvខាងលើនោះប្រហើនណាស់មិនស្តាប់ប្រសាសន៍ម្តេចបរវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ឩបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡើយ។សម្តេច និងអភិតែតែងមានវិធានការដាក់ចេញឲ្យសមត្ថកិច្ចនិងអាជ្ញាធរចាប់ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានឲ្យបិទខារ៉ាអូខេktvទូទាំង២៥ខេត្តរាជធានី ktvធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សន្តិសុខដល់សង្គមជាតិ។ចឹងសូមស្នើដល់ លោកឩត្តម សេនីយ៍ឯក ម៉ក់ជីតូ អគ្គស្នងការរងទទួលផែនគ្រឿងញៀននៃក្រសួងមហាផ្ទៃ ជួយស្រាវជ្រាវ ktv ដែលបានរាបរាប់ខាងលើនោះ ចុះបង្ក្រាបផងទាន។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា