ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
មេឃុំអូរបីជាន់ផ្គើននិងប្រសាសន៍សម្តេចមហាបរវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឲ្យសមត្ថកិច្ចគ្រប់អង្គភាពឲ្យបិតល្បែងងអនឡាញខុសច្បាប់គ្រប់ប្រភេទ
Wed,10 September 2025 (Time 06:28 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 13នាក់)

#ខេត្តបន្ទាយមានជ័យ #ចុះផ្សាយថ្ងៃទី១០# #ខែកញ្ញា ឆ្នាំ២០២៥
ប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ថា ផ្ទះលោកតុល សារិនហៅក្លឹងជាមេឃុំអូរបីជាន់ បានលួចបើកល្បែងសុីសងអនឡាញ ឬហៅថាអេឡិចត្រូនិច មានទីតាំងផ្លូវចូលទៅច្រករបៀងប៉ុស្តិ៍ឈរជើងទាហានព្រំដែនកម្ពុជា មានចំងាយពីប៉ុស្តិ៍ប្រមាណជាជាងមួយរយម៉ែត្រ ស្ថិតក្នុងភូមិនិងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ពលរដ្ឋម្នាក់ទៀតបានប្រាប់សូមមិនបញ្ចេញឈ្មោះថាពិតជាផ្ទះលោកមេឃុំអូរបីជាន់មែនបើកល្បែងអនឡាញពិតប្រាកដមែន តែត្រង់ថាគាត់បើកខ្លួនឯង(ឬ
ជួលឲ្យជនបរទេស)ជាអ្នកបើកល្បែងអនឡាញនោះគាត់មិនច្បាស់ដែរ គ្រាន់តែដឹងថាផ្ទះនោះជាផ្ទះមេឃុំអូរបីជាន់ពិតប្រាកដមែន ប្រជាពលរដ្ឋម្នាក់ទៀតសូមមិនឲ្យបញ្ចេញឈ្មោះបានប្រាប់ថា បុគ្គលិកធ្វើការនៅទីនោះមានជនជាតិថៃនិងជនជាតិឡាវ និងមានជនជាតិផ្សេងទៀត តែងតែចេញមកក្រៅទិញនំនែកភេជ្ជៈឬកាហ្វេញាំជាដើម។កន្លងទៅមានសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយថា លោកតុល សារិន ហៅក្លឹងមិនមែនជាមេឃុំចេញពីការបោះឆ្នោតពីប្រជាពលក្នុងមូលដ្ឋានឡើយ គឺតែងតាំងដោយលោកចៅហ្វាយខេត្តបន្ទាយមានជ័យ។ ដោយមេឃុំចាស់ផ្លាស់ប្តូរទៅធ្វើការងារនៅផ្នែកមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក្រោយមកលោកមេឃុំចាស់សួង មឿន
បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបាត់បង់អាយុជីវិត។សារព័ត៌មានដដែលបានចុះផ្សាយថាបន្ទាប់ពីលោកមេឃុំថ្មីតុល សារិន ចូលកាន់មុខដំណែង មានអនុភូមិនិងមេភូមិនៅក្នុងឃុំអូរបីជាន់មិនពេញចិត្តនាំគ្នាផ្តិតមេដៃព្រោងព្រាត។ ហើយមេឃុំ ថ្មីនេះមានរឿងមិនចេះចប់មិនចេះហើយក្នុងមូលដ្ឋានដូចជាសញ្ញេដីមិនប្រក្រតីជាដើម។ មេឃុំជាអ្នកដឹកនាំក្នុងមូលដ្ឋានត្រូវធានាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលយើងគ្រប់គ្រង ដូចជាភូមិឃុំមានសុវត្ថភាពលក្ខណៈ៩យ៉ាងក្នុងនោះគ្មានល្បែងសុីសងគ្រប់ប្រភេទ ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃបានដាក់ចេញវិធានការឲ្យទប់ស្តាត់ល្បែងសុីសងគ្រប់ប្រភេទរួមទាំងល្បែងអេឡេចត្រនិច អនឡាចជាដើម។កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈមហាជនបានខលចូលទៅកាន់លោក តុល សារិនជាមេឃ អូរបីជាន់ ពាក់ព័ន្ឋផ្ទះគាត់បើកល្បែងអនឡាញលោកបានប្រាប់តាមទូរស័ព្ទថាជាប់រវល់ចាំជួបគ្នានៅហ្និងកន្លែងរហូតមកដល់ថ្ងៃទី១០ខែឆ្នាំដដែល លោកមិនបានឆ្លើយតបឡើយ។
សូមសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ឩនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយពិនិត្យលើមេឃុំអូរបីជាន់ផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
125 នាក់
ម្សិលមិញ :
245 នាក់
សប្តាហ៍នេះ :
1024 នាក់
ខែនេះ :
4820 នាក់
3 ខែនេះ :
14235 នាក់
សរុប :
412294 នាក់