#ខេត្តបន្ទាយមានជ័យ #ចុះផ្សាយថ្ងៃទី១០# #ខែកញ្ញា ឆ្នាំ២០២៥ប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ថា ផ្ទះលោកតុល សារិនហៅក្លឹងជាមេឃុំអូរបីជាន់ បានលួចបើកល្បែងសុីសងអនឡាញ ឬហៅថាអេឡិចត្រូនិច មានទីតាំងផ្លូវចូលទៅច្រករបៀងប៉ុស្តិ៍ឈរជើងទាហានព្រំដែនកម្ពុជា មានចំងាយពីប៉ុស្តិ៍ប្រមាណជាជាងមួយរយម៉ែត្រ ស្ថិតក្នុងភូមិនិងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ពលរដ្ឋម្នាក់ទៀតបានប្រាប់សូមមិនបញ្ចេញឈ្មោះថាពិតជាផ្ទះលោកមេឃុំអូរបីជាន់មែនបើកល្បែងអនឡាញពិតប្រាកដមែន តែត្រង់ថាគាត់បើកខ្លួនឯង(ឬជួលឲ្យជនបរទេស)ជាអ្នកបើកល្បែងអនឡាញនោះគាត់មិនច្បាស់ដែរ គ្រាន់តែដឹងថាផ្ទះនោះជាផ្ទះមេឃុំអូរបីជាន់ពិតប្រាកដមែន ប្រជាពលរដ្ឋម្នាក់ទៀតសូមមិនឲ្យបញ្ចេញឈ្មោះបានប្រាប់ថា បុគ្គលិកធ្វើការនៅទីនោះមានជនជាតិថៃនិងជនជាតិឡាវ និងមានជនជាតិផ្សេងទៀត តែងតែចេញមកក្រៅទិញនំនែកភេជ្ជៈឬកាហ្វេញាំជាដើម។កន្លងទៅមានសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយថា លោកតុល សារិន ហៅក្លឹងមិនមែនជាមេឃុំចេញពីការបោះឆ្នោតពីប្រជាពលក្នុងមូលដ្ឋានឡើយ គឺតែងតាំងដោយលោកចៅហ្វាយខេត្តបន្ទាយមានជ័យ។ ដោយមេឃុំចាស់ផ្លាស់ប្តូរទៅធ្វើការងារនៅផ្នែកមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក្រោយមកលោកមេឃុំចាស់សួង មឿនបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបាត់បង់អាយុជីវិត។សារព័ត៌មានដដែលបានចុះផ្សាយថាបន្ទាប់ពីលោកមេឃុំថ្មីតុល សារិន ចូលកាន់មុខដំណែង មានអនុភូមិនិងមេភូមិនៅក្នុងឃុំអូរបីជាន់មិនពេញចិត្តនាំគ្នាផ្តិតមេដៃព្រោងព្រាត។ ហើយមេឃុំ ថ្មីនេះមានរឿងមិនចេះចប់មិនចេះហើយក្នុងមូលដ្ឋានដូចជាសញ្ញេដីមិនប្រក្រតីជាដើម។ មេឃុំជាអ្នកដឹកនាំក្នុងមូលដ្ឋានត្រូវធានាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលយើងគ្រប់គ្រង ដូចជាភូមិឃុំមានសុវត្ថភាពលក្ខណៈ៩យ៉ាងក្នុងនោះគ្មានល្បែងសុីសងគ្រប់ប្រភេទ ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃបានដាក់ចេញវិធានការឲ្យទប់ស្តាត់ល្បែងសុីសងគ្រប់ប្រភេទរួមទាំងល្បែងអេឡេចត្រនិច អនឡាចជាដើម។កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈមហាជនបានខលចូលទៅកាន់លោក តុល សារិនជាមេឃ អូរបីជាន់ ពាក់ព័ន្ឋផ្ទះគាត់បើកល្បែងអនឡាញលោកបានប្រាប់តាមទូរស័ព្ទថាជាប់រវល់ចាំជួបគ្នានៅហ្និងកន្លែងរហូតមកដល់ថ្ងៃទី១០ខែឆ្នាំដដែល លោកមិនបានឆ្លើយតបឡើយ។សូមសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ឩនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយពិនិត្យលើមេឃុំអូរបីជាន់ផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា