ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួនជនឩក្រិតកម្មគ្រ៉ងញៀនបានចំនួន៧នាក់ក្នុងនោះពួកវាបានបាញ់តដៃជាមួយសមត្ថកិច្ចរងរបួសធ្ងន់ចំនួន២នាក់ចំណែកជនសង្ស័យរងរបួសម្នាក់ផងដែរ
Fri,03 April 2026 (Time 07:57 AM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 34នាក់)

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាលយើង ២នាក់របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់។

ខេត្តតាកែវ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី បានសហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយចាប់ខ្លួនជនល្មើសសរុបចំនួន ០៧នាក់ ក្នុងនោះបានមេក្លោងធំម្នាក់ ដែលមានរហស្សនាម រាជ ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងជាគ្រឿងញៀនមួយចំនួន ព្រមទាំងសម្ភារៈដូចជា កាំភ្លើងខ្លី ចំនួន ០៣ដើម, គ្រាប់កាំភ្លើង មួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង។

ក្នុងកំឡុងពេលប្រតិបត្តិការជនល្មើស បានធ្វើការតដៃជាមួយសមត្ថកិច្ច បណ្តាឱ្យសម្ថតកិច្ចរងចំនួន ២រូប រងរបួសជាទម្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។

សូមជម្រាបថា ក្រុមជួញដូរគ្រឿងញៀនដែលត្រូវបង្ក្រាបនេះ គឺមានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ ដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
1642 នាក់
ខែនេះ :
7422 នាក់
3 ខែនេះ :
20579 នាក់
សរុប :
458738 នាក់